វិធាននៃក្រមសីលធម៌

អ្នកគ្រប់គ្រងទីក្រុងបានផ្សព្វផ្សាយច្បាប់ទាំងនេះ សម្រាប់ការប្រើប្រាស់បណ្ណាល័យទីក្រុងឡុងប៊ិចទាំងអស់ ស្របតាមក្រមក្រុងឡុងប៊ិច។ ច្បាប់ទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីធានាថាបណ្ណាល័យ និងកន្លែងប្រជុំ បម្រើគោលបំណងចម្បងរបស់ពួកគេ រួមទាំងការផ្តល់បរិយាកាសសណ្តាប់ធ្នាប់ដែលមនុស្សអាចអាន សិក្សា ប្រើប្រាស់សម្ភារៈបណ្ណាល័យ និងឧបករណ៍ និងចូលរួមក្នុងកម្មវិធីបណ្ណាល័យ ឬសហគមន៍។

បណ្ណាល័យសាធារណៈក្រុងឡុងប៊ិច សូមស្វាគមន៍មនុស្សគ្រប់រូប ក្នុងការប្រើប្រាស់ធនធាន និងសេវាកម្មដែលមាន។ បុគ្គលិកបណ្ណាល័យ ខិតខំផ្តល់សេវាកម្មអតិថិជនប្រកបដោយភាពគួរសមដល់ភ្ញៀវទាំងអស់ ផ្តល់សេវាកម្មព័ត៌មានឱ្យបានហ្មត់ចត់ និងត្រឹមត្រូវ និងប្រើប្រាស់ទីកន្លែងរបស់យើង ដើម្បីផលប្រយោជន៍ដ៍ប្រសើរបំផុតរបស់អ្នកប្រើប្រាស់គ្រប់រូប។ វិធាននៃក្រមសីលធ៌មបណ្ណាល័យសាធារណៈក្រុងឡុងប៊ិច មានគោលបំណងការពារសិទ្ធិ និងសុវត្ថិភាពរបស់ភ្ញៀវរបស់បណ្ណាល័យ អ្នកស្ម័គ្រចិត្ត និងបុគ្គលិក និងដើម្បីថែរក្សាសម្ភារៈ ទីកន្លែង និងឧបករណ៍របស់បណ្ណាល័យ។

វិធាននៃក្រមសីលធម៌ ធានាថាសិទ្ធិរបស់ភ្ញៀវ អ្នកស្ម័គ្រចិត្ត និងបុគ្គលិកត្រូវបានគោរព ហើយទ្រព្យសម្បត្តិបណ្ណាល័យ ត្រូវបានការពារ។ ច្បាប់ទាំងនេះ ត្រូវអនុវត្តនៅគ្រប់អគារទាំងអស់ ទាំងខាងក្នុង និងខាងក្រៅ និងគ្រប់មូលដ្ឋានទាំងអស់ដែលគ្រប់គ្រង និងដំណើរការដោយបណ្ណាល័យសាធារណៈក្រុងឡុងប៊ិច។ បុគ្គលដែលមិនគោរពតាមវិធាននៃក្រមសីលធ៌មបណ្ណាល័យ ឬដោយសំណើរបស់បុគ្គលិកបណ្ណាល័យ ឬបុគ្គលិកសន្តិសុខ ដើម្បីកែប្រែអាកប្បកិរិយារបស់ពួកគេដើម្បីអនុលោមតាមច្បាប់ទាំងនេះ អាចនឹងតម្រូវឱ្យចាកចេញពីទ្រព្យសម្បត្តិរបស់បណ្ណាល័យ ប្រឈមនឹងការចាប់ខ្លួន ឬអនុវត្តតាមសកម្មភាពផ្លូវច្បាប់ ផ្សេងទៀត។

ច្បាប់រដ្ឋអនុញ្ញាតឱ្យបុគ្គលិកឆែកកាបូបដៃ កាបូបស្ពាយ ប្រអប់ កាបូបយួរ និងកញ្ចប់ផ្សេងៗទៀត ដើម្បីទប់ស្កាត់ការលួចសៀវភៅ និងសម្ភារៈបណ្ណាល័យ។ (ក្រម Cal. Pen. Code ផ្នែក 490.5)។ លើសពីនេះ ច្បាប់រដ្ឋកំណត់ថា វាជាបទមជ្ឈិមក្នុងការកាត់ ហែក សរសេរ ធ្វើកំណត់សម្គាល់ ធ្វើឱ្យខូចគុណភាព បែកបាក់ ឬធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់បណ្ណាល័យ។ (ក្រម Cal. Ed. Code ផ្នែក 19910)។

សិទ្ធិប្រើប្រាស់បណ្ណាល័យអាចនឹងត្រូវផ្អាក ដោយសារការមិនគោរពតាម ឬបទល្មើសដដែលៗ។ សម្រាប់បទល្មើសលើកដំបូងភាគច្រើន គឺអាស្រ័យលើភាពធ្ងន់ធ្ងរនៃស្ថានភាព ដូចដែលបានកំណត់ដោយបុគ្គលិកបណ្ណាល័យ គឺភ្ញៀវ អាចបន្តស្ថឹតនៅក្នុងបណ្ណាល័យ ប្រសិនបើពួកគេ គោរពតាមសេចក្តីណែនាំរបស់បុគ្គលិក។

អនីតិជនដែលបំពានវិធាននៃក្រមសីលធម៌ អាចត្រូវបានផ្អាកសិទ្ធិប្រើប្រាស់បណ្ណាល័យរបស់ពួកគេ ហើយបុគ្គលិកបណ្ណាល័យនិងខិតខំប្រឹងប្រែងទាក់ទងឪពុកម្តាយ ឬអ្នកថែទាំ។ រយៈពេលនៃការផ្អាក នឹងត្រូវកំណត់តាមករណីនីមួយៗដោយរដ្ឋបាលបណ្ណាល័យ។

ដើម្បីសុវត្ថិភាព និងផាសុខភាពរបស់អ្នកអតិថិជន អ្នកស្ម័គ្រចិត្ត និងបុគ្គលិក និងដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ប្រតិបត្តិការនៃបណ្ណាល័យ ភ្ញៀវត្រូវតែអនុវត្តតាមសេចក្តីណែនាំ ទាំងនេះ៖


ច្បាប់កម្រិតមួយ

  1. មិនអនុញ្ញាតិអោយមានមនុស្សពេញវ័យស្ថឹតនៅក្នុងតំបន់ដែលកំណត់សម្រាប់យុវជនទេ លុះត្រាតែមានការអមដំណើរដោយយុវជន ឬប្រសិនបើមនុស្សពេញវ័យត្រូវការចូលទៅកាន់បណ្តុំយុវជន។
  2. មិនអនុញ្ញាតិអោយប្រើប្រាស់ប័ណ្ណបណ្ណាល័យ ឬលេខគណនីរបស់អ្នកដទៃឡើយ។
  3. មិនត្រូវមានអាកប្បកិរិយាមិនសមរម្យ រួមទាំងសំលេងរំខានដែលមិនសមហេតុផល ដែលរំខានដល់អ្នកប្រើប្រាស់បណ្ណាល័យផ្សេងទៀត។
  4. មិនត្រូវប្រើផ្តាច់មុខតែឯងនូវកន្លែង ឬធនធានរបស់បណ្ណាល័យ ដែលផាត់ចេញមិនអោយអ្នកដទៃប្រើ។
  5. មិនត្រូវបាំងច្រកផ្លូវ ច្រកទ្វារ ជណ្តើរ ជណ្តើរយន្ត និងផ្លូវជម្រាល។
  6. មិនត្រូវនាំយករបស់របរ ដែលមានទំហំសរុបធំជាង 26” x 24” x 14” ចូលក្នុងបណ្តាល័យឡើយ។
  7. មិនត្រូវទុករបស់របរផ្ទាល់ខ្លួនចោល ដោយគ្មានអ្នកមើលឬយកចិត្តទុកដាក់។
  8. មិនត្រូវប្រើរទេះរុញ ម៉ូតូស្កូតឺរ ក្តារស្គី កង់។ល។ កុំទុកដាក់ឬផ្ទុកយានជំនិះដែលអាចចល័តបាន (ឧទាហរណ៍ កង់ កង់អេឡិចត្រូនិច ម៉ូតូស្កូតឺ) នៅលើរបាំងដែក ឬក្នុងបណ្ណាល័យ។
  9. មិនត្រូវបរិភោគ ឬផឹក លើកលែងតែក្នុងតំបន់ដែលបានកំណត់ទុក។ អនុញ្ញាតិអោយមានភេសជ្ជៈ ដែលមានគម្របការពារការកំពប់។
  10. មិនត្រូវចូលបណ្ណាល័យ ដោយគ្មានសំលៀកបំពាក់បឹតបាំងគ្រប់គ្រាន់។ ភ្ញៀវត្រូវតែពាក់ផ្នែកខាងលើ ខាងក្រោម និងមានស្បែកជើង។
  11. មិនត្រូវចូលបណ្ណាល័យដោយមានអនាម័យផ្ទាល់ខ្លួន/ក្លិន ដែលរំខានដល់អ្នកដទៃ។
  12. មិនត្រូវប្រើប្រាស់បច្ចេកវិទ្យាបណ្ណាល័យដែលមិនសមរម្យ ដូចដែលបានកំណត់ក្នុងគោលការណ៍ប្រើប្រាស់អ៊ីនធឺណិត។
  13. មិនត្រូវដេកឬទម្រេតលើឥដ្ឋ ឬគ្រឿងសង្ហារឹម ឬដូចគ្នានេះដែរ ហាមប្រើគ្រឿងសង្ហារឹមបណ្ណាល័យ ឬសម្ភារៈ ឬកន្លែងដែលនៅទំនេរ តាមចិត្តចង់។
  14. មិនត្រូវធ្វើការតុបតែងខ្លួនផ្ទាល់ខ្លួន រួមទាំងការងូតទឹក កោរសក់ កក់សក់ បោកគក់ ឬទំនោរសកម្មភាពនៃការធ្វើអនាម័យនានា នៅក្នុង ឬក្រៅបន្ទប់ទឹករបស់បណ្ណាល័យ។
  15. មិនត្រូវបង្ហោះ ឬចែកចាយសម្ភារៈបោះពុម្ពដែលគ្មានការអនុញ្ញាត ជាឧទាហរណ៍ ការផ្សាយពាណិជ្ជកម្ម និងប័ណ្ណផ្សព្វផ្សាយសាសនា ឬនយោបាយ។
  16. មិនត្រូវថតរូប ឬថតមនុស្សដោយគ្មានការយល់ព្រមពីពួកគេ ឬសម្រាប់គោលបំណងផ្សព្វផ្សាយ ឬពាណិជ្ជកម្ម ដោយគ្មានការអនុញ្ញាតជាមុនពីរដ្ឋបាលបណ្ណាល័យ។
  17. មិនត្រូវស្នើសុំអ្វីឡើយ។
  18. មិនត្រូវទុកកុមារ អាយុក្រោម 10 ឆ្នាំ ឬមនុស្សពេញវ័យក្នុងបន្ទុកចោល ដោយមិនមានអ្នកមើលឡើយ។
  19. មិនត្រូវនាំសត្វចិញ្ចឹម ក្រៅពីសត្វផ្តល់សេវា ដូចដែលបានកំណត់ដោយច្បាប់ពិការភាពជនជាតិអាមេរិកាំង (“ADA”) ចូលទៅក្នុងបណ្ណាល័យឡើយ។

សិទ្ធិចូលប្រើបណ្ណាល័យ អាចត្រូវបានផ្អាកដូចខាងក្រោម៖

បំពានលើកដំបូងបំពានលើកទី 2បំពានលើកទី 3 ឬច្រើនជាង

អនុវត្តតាម
ឬចាកចេញ

3 ខែ 3 ខែ

ច្បាប់កម្រិតពីរ

  1. មិនត្រូវជក់បារី ឬប្រើឧបករណ៍ជក់។
  2. មិនត្រូវរំខានបុគ្គលិកបណ្ណាល័យក្នុងការអនុវត្តភារកិច្ចរបស់ពួកគេ និង/ឬមិនអនុវត្តតាមការណែនាំសមហេតុផលណាមួយដោយបុគ្គលិក ឬសន្តិសុខ។
  3. មិនត្រូវមានសញ្ញាផ្សេងៗណាដែលបង្ហាញថាស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន ឬគ្រឿងស្រវឹង ដែលជាមូលហេតុដើម នៃការបង្កភាពរំខានដល់បុគ្គលដ៏ទៃឡើយ។

សិទ្ធិចូលប្រើបណ្ណាល័យ អាចត្រូវបានផ្អាកដូចខាងក្រោម៖

បំពានលើកដំបូងបំពានលើកទី 2បំពានលើកទី 3 ឬច្រើនជាង
3 ខែ 6 ខែ 1 ឆ្នាំ

ច្បាប់កម្រិតបី

  1. មិនត្រូវបំភិតបំភ័យ បៀតបៀន ឬគម្រាមកំហែងដល់អតិថិជន បុគ្គលិក ឬអ្នកស្ម័គ្រចិត្ត មិនសំដៅតែ សំឡក់សម្លឹង ដើរតាម លាក់ខ្លួន និយាយឡើងវិញនូវសំណួរផ្ទាល់ខ្លួនដែលគេមិនចង់អោយនិយាយ ឬគួរឱ្យអាម៉ាស់ ការទាញចំណាប់អារម្មណ៍អំពីទំនោនៃផ្លូវភេទដែលមិនចង់បាន ការគំរាមកំហែងជាក់ស្តែង ឬដោយបង្កប់ន័យនៃការខូចខាតរាងកាយ និងរើសអើង និងការនិយាយស្តី ដោយមានភាពរើសអើងអំពីរូបរាងកាយ ពូជសាសន៍ ជាតិសាសន៍ ភេទ ឬទំនោរផ្លូវភេទរបស់បុគ្គលណាម្នាក់ឡើយ។
  2. មិនត្រូវរំលោភបំពានឬដើរចូលក្នុងតំបន់ដែលមិនមែនជាកន្លែងសាធារណៈ; ហាមស្ថឹតនៅខាងក្នុងបណ្ណាល័យដោយគ្មានការអនុញ្ញាតពីបុគ្គលិកបណ្ណាល័យដែលទទួលខុសត្រូវការងារ មុន ឬក្រោយម៉ោងដំណើរការបណ្ណាល័យឡើយ។
  3. មិនត្រូវវាយតប់ខាងរាងកាយឡើយ។
  4. មិនត្រូវមានអាវុធ ឬរបស់របរធំៗដែលអាចប្រើជាអាវុធបាន ដូចជា ដំបងវាយកូនហ្គោល ដំបងឈើ ឬដំបងវាយកូនបាល់ឡើយ។
  5. មិនត្រូវប្រព្រឹត្តិផ្លូវភេទ ឬអំពើទុច្ចរឹតឡើយ។
  6. មិនត្រូវលួច ឬប៉ុនប៉ងលួចទ្រព្យសម្បត្តិបណ្ណាល័យឡើយ។
  7. មិនត្រូវបំផ្លាញ ឬធ្វើឱ្យខូចទ្រព្យសម្បត្តិបណ្ណាល័យឡើយ។
  8. មិនត្រូវប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង លើទ្រព្យសម្បត្តិបណ្ណាល័យឡើយ។
  9. មិនត្រូវចូលរួមក្នុងសកម្មភាពណាមួយ ដែលបំពានច្បាប់សហព័ន្ធ រដ្ឋ និងមូលដ្ឋានឡើយ។

សិទ្ធិប្រើប្រាស់បណ្ណាល័យ អាចត្រូវបានផ្អាកដូចខាងក្រោម៖

បំពានលើកដំបូងបំពានលើកទី 2បំពានលើកទី 3 ឬច្រើនជាង
1 ឆ្នាំ 1 ឆ្នាំ 1 ឆ្នាំ

ដំណើរការបណ្តឹងឧទ្ធរណ៍

ភ្ញៀវបណ្ណាល័យដែលបានទទួលការជូនដំណឹងជាលាយលក្ខណ៍អក្សរ អំពីការផ្អាកសិទ្ធិប្រើប្រាស់បណ្ណាល័យ អាចប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចចិត្តនេះក្នុងរយៈពេលប្រាំពីរថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការផ្អាក ដោយដាក់ជូននូវទម្រង់ស្នើសុំបណ្តឹងឧទ្ធរណ៍ ចំពោះការផ្អាកសិទ្ធិប្រើប្រាស់បណ្ណាល័យ។ ច្បាប់ចម្លងនៃទម្រង់នេះ មាននៅគ្រប់ទីតាំងបណ្ណាល័យទាំងអស់ ហើយត្រូវដាក់ជូនទៅការិយាល័យស្មៀនទីក្រុង ក្នុងរយៈពេលប្រាំពីរថ្ងៃ នៃការចាប់ផ្តើមនៃការផ្អាក។ បុគ្គលដែលមិនអាចចូលរួមក្នុងដំណើរការដាក់បណ្តឹងឧទ្ធរណ៍ជាលាយលក្ខណ៍អក្សរបានទេនោះ គេអាចទាក់ទងរដ្ឋបាលបណ្ណាល័យតាមទូរស័ព្ទលេខ (562) 570-7500 ដើម្បីជូនដំណឹង អំពីបំណងចង់ដាក់បណ្តឹងឧទ្ធរណ៍។ បណ្តឹងឧទ្ធរណ៍ នឹងត្រូវបានពិនិត្យដោយអ្នកគ្រប់គ្រងទីក្រុង ឬអ្នកចាត់តាំង របស់ពួកគេ។ សេចក្តីជូនដំណឹងអំពីកាលបរិច្ឆេទសវនាការ នឹងត្រូវប្រគល់ទៅអោយអ្នកដែលត្រូវបានផ្អាកសិទ្ធិ ក្នុងការប្រើប្រាស់បណ្តាល័យ យ៉ាងហោចណាស់ប្រាំ (5) ថ្ងៃធ្វើការ មុនពេលសវនាការ។ ប្រសិនបើបណ្ណាល័យ មិនមានសិទ្ធិចូលទៅកាន់អាសយដ្ឋានប្រៃសណីយ៍របស់បុគ្គលនោះទេ  ពេលវេលាដែលបានកំណត់សម្រាប់សវនាការបណ្តឹងឧទ្ធរណ៍របស់ពួកគេ នឹងមាននៅតុរបស់សន្តិសុខ ដែលស្ថឹតនៅជាន់ទីមួយ នៅបណ្ណាល័យធំ Jean King Main Library ។ ការផ្អាកសិទ្ធិប្រើប្រាស់បណ្ណាល័យ នឹងនៅតែមានសុពលភាពក្នុងអំឡុងពេលដំណើរការបណ្តឹងឧទ្ធរណ៍។ ការសម្រេចចិត្ត លើថាតើត្រូវរក្សាការផ្អាកនេះ នឹងត្រូវបានធ្វើឡើងក្នុងរយៈពេលសាមសិប (30) ថ្ងៃ។ ប្រសិនបើអ្នកអតិថិជន ចង់ប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់អ្នកគ្រប់គ្រងទីក្រុង ឬអ្នកទទួលការចាត់តាំងរបស់ពួកគេនោះទេ ពួកគេអាចដាក់បណ្តឹងឧទ្ធរណ៍ទៅក្រុមប្រឹក្សាក្រុង ក្នុងរយៈពេលដប់ (10) ថ្ងៃ នៃថ្ងៃធ្វើការ។