LBPL ប្រើបច្ចេកវិទ្យា
កិច្ចព្រមព្រៀងខ្ចី ក្រូមប៊ុក (Chromebook) និង Mifi
- មនុស្សធំពេញវ័យ (18 ឆ្នាំ ឬ ច្រើនជាងនេះ) អាចខ្ចី ក្រូមប៊ុក (Chromebook) ឬ Mifi បាន ។
- តម្រូវអោយមានប័ណ្ណចូលបណ្ណាល័យពេញសិទ្ធិ និងមានលក្ខខណ្ឌពិន័យ តិចជាង $20 ។
- ម្តងអាចខ្ចីក្រូមប៊ុក (Chromebook) បានមួយ និង Mifi បានមួយ ។
- វត្ថុទាំងនោះ ត្រូវសងមកវិញ នៅក្នុងម៉ោងបណ្ណាល័យបើកដំណើរការ ។
- សូមកុំដាក់ ក្រូមប៊ុក (Chromebook) ឬ Mifi នៅប្រអប់ទម្លាក់សៀវភៅ ឱ្យសោះ ។
- រយៈពេលខ្ចី គឺ បីសប្តាហ៍ ។
- នៅពេលមានវត្ថុខ្ចីហួសពេលកំណត់ នោះបណ្ណាល័យនឹងបិទដំណើរការឧបករណ៍ នោះ ។
- អ្នកខ្ចី ដែលបានខ្ចីក្រូមប៊ុក (Chromebook) និង Mifi ហួសពេលកំណត់ រយៈពេល 21 ថ្ងៃនឹងត្រូវបង់ប្រាក់ពេញ ស្មើនឹង ថ្លៃប្តូរថ្មី ។
- លោកអ្នកទទួលខុសត្រូវ លើវត្ថុដែលលោកអ្នកបានចុះឈ្មោះខ្ចីចេញទៅ ។
- ការប្រើប្រាស់វត្ថុទាំងនេះ ក្នុងលក្ខណៈ ឬ បម្រើឱ្យគោលបំណង ដែលរំលោភបំពាន លើ ច្បាប់ បទបញ្ញត្តិ ឬ សេចក្តីណែនាំ ជាធរមាន ណាមួយ ឬ រំលោភបំពាន លើក្រមសីលធម៌ របស់បណ្ណាល័យនោះ ត្រូវបានហាមឃាត់ ជាដាច់ខាត ។
ក្រូមប៊ុក (Chromebook) និង ការប្រើប្រាស់ និងថែទាំ MiFi
ខ្ញុំព្រមព្រៀងថា ខ្ញុំនឹងមិន ៖
- ទុកវត្ថុនោះចោល
- នៅក្នុងយានជំនិះ
- នៅកន្លែងសើម ឬ មានសំណើម
- នៅក្រោមពន្លឺថ្ងៃចំ
- នៅទីសាធារណៈ ដែលអាចមានចោរលួច ឬ រងការខូចខាត
- បើក, កែខៃ ឬ ព្យាយាមជួសជុល វត្ថុនោះ
- ធ្វើបច្ចុប្បន្នភាព ឬ កែខៃ ប្រព័ន្ធប្រតិបត្តិការ នោះទេ ។
- ដកយក ថ្មថាមពល កាត SIM ឬ អ្វីផ្សេងទៀត ចេញ ដោយសារហេតុផលណាមួយ
- ប្រើប្រាស់វត្ថុទាំងនេះ ក្នុងលក្ខណៈ ឬ បម្រើឱ្យគោលបំណង ដែលរំលោភបំពាន ច្បាប់ បទបញ្ញត្តិ ឬ សេចក្តីណែនាំ ជាធរមាន ណាមួយ ឬ រំលោភបំពាន ក្រមសីលធម៌ របស់បណ្ណាល័យ នោះទេ ។
សេចក្តីបរិយាយអំពីការទទួលខុសត្រូវ
បណ្ណាល័យសាធារណៈឡុងប៊ិច មិនទទួលខុសត្រូវ លើបណ្តឹងទាមទារ បន្ទុក របួសស្នាម ការខូចខាត ថ្លៃ ឬ ចំណាយណាមួយ ដែលកើតចេញពី ការប្រើប្រាស់របស់អ្នកខ្ចី លើវត្ថុទាំងនេះ រួមទាំង តែមិនកម្រិតត្រឹម ៖
- ប្រតិបត្តិការ របស់វត្ថុនេះ, ការប្រើប្រាស់វត្ថុនេះ បានត្រឹមត្រូវ ឬ មិនបានត្រឹមត្រូវ
- ការតភ្ជាប់វត្ថុនេះ ទៅនឹងឧបករណ៍អេឡិចត្រូនិក ផ្សេងទៀត
- ការបាត់បង់ទិន្នន័យ ដោយសារហេតុផលណាមួយ រួមទាំង ការដំណើរការ មិនបានល្អ
- ការបាត់បង់ ការប្រើប្រាស់ បានត្រឹមត្រូវ ឬ មិនបានត្រឹមត្រូវ ចំពោះព័ត៌មានឯកជន ឬ
- មេរោគ Malware ឬ វីរុស
ខ្ញុំព្រមព្រៀង ធានា និងដាក់ ឱ្យបណ្ណាល័យសាធារណៈឡុងប៊ិច បុគ្គលិក ទីភ្នាក់ងារ និយោជិត និង តំណាង របស់បណ្ណាល័យនេះ រួចផុត ពីការទទួលខុសត្រូវ របួសស្នាម ឬមហន្តរាយណាមួយ (ដូចជា របួស រាងកាយ មរណភាពដោយចៃដន្យ ឬការខូចខាតទ្រព្យសម្បត្តិ) ការទាមទារ ពាក្យបណ្តឹង ការខាតបង់ ការខូចខាត ការដាក់ទណ្ឌកម្ម ការពិន័យ ថ្លៃ និង/ឬ ចំណាយ ដោយផ្ទាល់ ឬ ដោយប្រយោល ដែលកើត ចេញពី ការប្រើប្រាស់ឧបករណ៍ ដែលខ្ញុំបានខ្ចីនេះ រួមទាំង ៖
- មានក្នុងដៃ, តភ្ជាប់. ប្រតិបត្តិការ, ប្រើប្រាស់ បានត្រឹមត្រូវ ឬ មិនបានត្រឹមត្រូវ ចំពោះវត្ថុ ដែលខ្ញុំ បានខ្ចី ឬ
- បំពាន, រំលោភ, ឬ បន្លំទាញយក កម្មសិទ្ធិបញ្ញា ឬសិទ្ធិកាន់កាប់ ។
ការអនុវត្តគោលនយោបាយ
ការរំលោភបំពាន លើកិច្ចព្រមព្រៀងខ្ចីនេះ អាចនាំឱ្យមាន ការបង់ថ្លៃ មួយ ឬ ច្រើនប្រភេទ/ការគិត ប្រាក់ ដូចមានពន្យល់ជូន ខាងលើនេះ ហើយលោកអ្នកក៏អាចបាត់បង់ សិទ្ធិប្រើប្រាស់បណ្ណាល័យ កុំព្យូទ័រ និងអ៊ីនធឺណែត ក្រោមក្រមសីលធម៌របស់បណ្ណាល័យផងដែរ ។
បញ្ជីមាតិកា + ថ្លៃប្តូរថ្មី
Mifi សម្រាប់សិស្ស
- ប្រអប់ - $10
- ខ្សែភ្លើង 2 ដុំ - $10
- Kajeet (Filtered) Mifi ដែលត្រងរារាំងមាតិកាមិនល្អ - $110
ក្រូមប៊ុក (Chromebook)
- កាបូប - $20
- ខ្សែភ្លើង 2 ដុំ - $20
- ម៉ោស (Mouse) - $20
- ក្រូមប៊ុក (Chromebook) - $500
MiFi ការចូលប្រើបេញបលញ
- ប្រអប - $10
- ខ្សែភ្លើង 1 ដុំ - $10
- MiFi ការចូលប្រើបេញបលញ - $90