បណ្ដាសំណួរដែលសួរជារឿយៗ មូលនិធិយុត្តិធម៌ឡុងប៊ិច

 តើមូលនិធិយុត្តិធម៌ឡុងប៊ិច ជាអ្វីទៅ ? 

មូលនិធិយុត្តិធម៌ឡុងប៊ិច (LBJF) គឺជាមូលនិធិការពារក្ដី និងជាកម្មវិធីមួយ ដែលផ្ដល់ជំនួយ
ផ្នែកច្បាប់ដល់ជនអន្តោប្រវេសន៍ ដែលមានចំណូលទាប ដែលរស់នៅ ឬធ្វើការ នៅទីក្រុងឡុងប៊ិច ហើយប្រឈមនឹង ហានិភ័យនៃការនិរទេសចេញ ។

 តើហេតុអ្វីបានជាយើងត្រូវការ មូលនិធិយុត្តិធម៌ឡុងប៊ិច (LBJF) ? 

កាលពីបីខែកន្លងមក ជនអន្តោប្រវេសន៍មិនតិចជាង មួយនាក់ក្នុងចំណោមប្រាំនាក់ ដែលរស់នៅ
ទីក្រុងឡុងប៊ិច មានមេធាវីជួយតស៊ូ ក្នុងសំណុំរឿងក្តី របស់ពួកគេ ។ ខណៈពេលមានមនុស្សជាច្រើនកំពុងមានឈ្មោះ ស្ថិតក្នុងដំណើរការនិរទេសចេញ មានមូលហេតុស្របច្បាប់គ្រប់គ្រាន់ ដើម្បីស្នាក់នៅ ក្នុងសហរដ្ឋអាមេរិក ពួកគេពុំអាចប្រកែកតវ៉ាយកឈ្នះ លើសំណុំរឿងក្តីរបស់ពួកគេ បានពេញលេញគ្រប់គ្រាន់ដោយសារតែគ្មានជំនួយ ផ្នែកច្បាប់ ។ ការតំណាង ផ្នែកច្បាប់ អនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្តបានយ៉ាងល្អបំផុត អំពីរបៀបតស៊ូយកឈ្នះ លើសំណុំរឿងក្តីរបស់ពួកគេ និងទទួលបានសិទ្ធិ ដែលមានផ្តល់ ជូន ចំពោះពួកគេ ក្រោមលក្ខខណ្ឌច្បាប់ ស.រ.អ. ។

 តើនរណាខ្លះ ដែលនឹងផ្ដល់សេវាទាំងនេះ ? 

មជ្ឈមណ្ឌលការពារក្ដីជនអន្តោប្រវេសន៍ (ImmDef) គឺជាអ្នកផ្ដល់សេវាផ្លូវច្បាប់ ជំនួសមុខឱ្យ មូលនិធិ យុត្តិធម៌ឡុងប៊ិច (LBJF) ។ ក្នុងនាមជាអ្នកផ្ដល់សេវាមួយ ក្នុងចំណោមអ្នកផ្តល់សេវា ដែលមិនយកប្រាក់ចំណេញដ៏ធំជាងគេបង្អស់ ចំពោះការការពារក្ដី ពីការនិរទេសចេញ នៅរដ្ឋកាលីហ្វ័រញ៉ា ImmDef ធ្វើការផ្ដោតជាសំខាន់ លើការជួយជនអន្តោប្រវេសន៍ ដែលកំពុងមានស្ថានភាពស្មុគ្រស្មាញ ផ្នែកច្បាប់ ក្នុងកម្រិតខ្លាំងក្លាបំផុត មួយចំនួន ។ សកម្មភាពនេះ មានជាអាទិ៍ ការធ្វើជាតំណាងឱ្យ កុមារដែលពុំមានអ្នកណាមកជាមួយ និង យុវជន ដែលបានមកដល់ ស.រ.អ. តែឯង ហើយបច្ចុប្បន្ន កំពុងប្រឈមនឹងហានិភ័យ នៃការនិរទេសចេញ, មនុស្សធំ ដែលប្រឈមនឹង បញ្ហាសុខភាពផ្លូវចិត្ត និងនិវា សនជនអចិន្ត្រៃយ៍ស្របច្បាប់ ដែលកំពុងប្រឈមនឹងការនិរទេស ឬការបណ្ដេញចេញ ដោយសារតែកា
រផ្តន្ទាទោស លក្ខណៈក្រៅច្បាប់ ។

 តើនរណាកំពុងផ្ដល់ការទ្រទ្រង់ ដល់មូលនិធិយុត្តិធម៌ឡុងប៊ិចនេះ ? 

សាលាក្រុងឡុងប៊ិច បានផ្ដល់មូលនិធិ ចំនួន $250,000 ហើយវិទ្យាស្ថានយុត្តិធម៌ Vera បានផ្ដល់មូ
លនិធិ ចំនួន $100,000 ដែលទឹកប្រាក់សរុបមាន ចំនួន $350,000 ។ ការបរិច្ចាកសប្បុរសធម៌
នឹងជួយបម្រើដល់មនុស្ស បានកាន់តែច្រើនថែមទៀត និងរក្សាបាននិរន្តរភាពថវិកា
ក្រោយពេលចាប់ផ្ដើមដំណើរការអស់រយៈពេលពីរឆ្នាំ កន្លងមក ។

 តើនរណាជាអ្នកដែលបានជ្រើសយក អ្នកផ្ដល់សេវាផ្នែកច្បាប់នេះ ?

គណៈកម្មាធិការពិនិត្យវាយតម្លៃលើសំណើដេញថ្លៃ (RFP) មានអ្នកតំណាង មកពីក្រុងឡុងប៊ិច,
វិទ្យាស្ថានយុត្តិធម៌ Vera, គណៈកម្មការទំនាក់ទំនងមនុស្ស និងសម្ព័ន្ធការពារជនអន្តោប្រវេសន៍ឡុងប៊ិច (SLBC) ។ គណៈកម្មាធិការនេះ បានធ្វើការកំណត់ លើលក្ខខណ្ឌ និងបន្ទាត់ពេលវេលា ជាក់លាក់ សម្រាប់ដំណើរការ RFP និងបានជ្រើសយក ក្រុមអ្នកផ្ដល់សេវាផ្នែកច្បាប់ ដោយផ្អែកលើលក្ខខណ្ឌទាំងនោះ ។

 តើពួកគេនឹងផ្ដល់ប្រភេទសេវាអ្វីខ្លះដែរ ? 

មូលនិធិនេះ នឹងផ្ដល់ សេវាធ្វើជាតំណាង ស្របច្បាប់ ដោយឥតគិតថ្លៃ ជូនដល់ជនអន្តោប្រវេសន៍ មាន ចំណូលទាប ដែលកំពុងរស់នៅ ឬធ្វើការ នៅទីក្រុងឡុងប៊ិច ដែលកំពុងប្រឈមនឹង ហានិភ័យ នៃការនិរទេសចេញ ។ មជ្ឈមណ្ឌលមេធាវីការពារក្ដីជនអន្តោប្រវេសន៍ ត្រូវធ្វើការសហការគ្នា ជាមួយនឹងមន្ទីរឃុំឃាំងនានា ដើម្បីរកមើលប្រជាពលរដ្ឋ មកពីក្រុងឡុងប៊ិច ដែលកំពុងត្រូវការជំនួយ ផ្នែកច្បាប់ ។ ពួកគេក៏នឹងយល់ព្រមទទួលយក ការងារបញ្ជូន អ្នកមិនជាប់ឃុំខ្លួន ដែលមកពីអង្គការសហគមន៍នានា ផងដែរ ។

 តើសេវាទាំងនោះ នឹងចាប់ផ្តើមដំណើរការ នៅពេលណាដែរ ? 

សេវាច្បាប់នានា ចាប់ផ្តើមដំណើរការ នៅខែមិថុនា ឆ្នាំ 2019 ។

 តើនរណាខ្លះ ដែលមានគុណវុឌ្ឍន៍គ្រប់គ្រាន់ ដើម្បីអាចទទួលបានជំនួយនោះ ? 

លក្ខខណ្ឌតម្រូវ ដើម្បីទទួលបានជំនួយ ពីមូលនិធិយុត្តិធម៌ឡុងប៊ិច មានជាអាទិ៍ ៖

1.     បុគ្គលនោះ ត្រូវតែរស់នៅ ឬធ្វើការ នៅទីក្រុងឡុងប៊ិច ។

2.     គ្រួសារមានកម្រិតចំណូល ស្ថិតក្រោមបន្ទាត់នៃភាពក្រីក្រ របស់សហព័ន្ធ 200 ភាគរយ ។

3.     ជនជាប់ឃុំឃាំង និងជនមិនជាប់ឃុំឃាំង ដែលប្រឈមនឹង ហានិភ័យ នៃការនិរទេសចេញ ។

 ដើម្បីទទួលបានសេវាទាំងនេះ តើខ្ញុំត្រូវហៅទូរសព្ទទៅនរណាដែរ ? 

សូមទាក់ទងទៅ បណ្ដាញការពារក្ដីសហគមន៍ (CDN) ឡុងប៊ិច តាមទូរសព្ទ ដែលមានលេខ (562) 269-1083 ដើម្បីទទួលបានការភ្ជាប់ ទៅកាន់ផ្នែកមេធាវីការពារក្ដី (Immigrant Defenders) សម្រាប់ជនអន្តោប្រវេសន៍ ។